ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS)”
អ្នកនិពន្ធ: Thong daravityea
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ ២០២៣

នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង,ដោយមានការដឹកនាំពី លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង, ដោយអនុវត្ដតាមផែនការសកម្មភាពលម្អិតដំណាក់កាលទី៤ សម្រាប់​ការអនុវត្ដឆ្នាំ២០២៣ របស់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង ក្រោមកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីបង្កើនសមត្ថភាពមន្រ្ដីរបស់រដ្ឋបាលឃុំ/សង្កាត់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS) ឱ្យកាន់​តែច្បាស់លាស់បន្ថែមទៀត បានរៀបចំវគ្គ​បណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS)។ ទន្ទឹមនេះ សូមលោក លោកស្រីដែលអញ្ជើញចូលរួម សូមភ្ជាប់នូវកុំព្យូទ័រយួរដៃ (Computer Laptop)ដើម្បីអនុវត្ដបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ SARMIS ដោយផ្ទាល់។ សូមអរគុណ!

  • វគ្គបណ្ដុះបណ្ដាលប្រព្រឹត្ដទៅនាព្រឹក ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦
  • ព្រៃវែង ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៣

ព័ត៌មានទាក់ទង